អាមេរិកខាងជើង ៖ សត្វគោព្រៃធ្លាប់ធ្វើ ដំណើរឆ្លងកាត់ទ្វីប អាមេរិកខាងជើង ភាគច្រើនកំពុងស្ថិតជាប្រភេទសត្វព្រៃ ជិតផុតពូជ ដោយសារតែការ បាត់បង់ជម្រក និងការបរបាញ់ ប៉ុន្តែនាពេល នេះ ត្រូវដោះលែងជា ផ្នែកមួយ នៃគោលបំណងនាំយកប្រភេទ សត្វដែលត្រូវបានគម្រាមកំហែងទាំងនោះ ត្រឡប់ទៅជាព្រៃនៅអាមេរិកខាងជើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វគោព្រៃប្រហែល ១០០ ក្បាល បានវិលត្រឡប់ទៅកាន់តំបន់ ទំនាបកំណើតរបស់ពួកគេវិញ ឥឡូវជាតំបន់ Wolakota Buffalo Range នៅ Rosebud Indian Reservation ។ ហ្វូងគោនេះបានជួបស្មៅដំបូង បង្អស់ដែលមានអាយុកាល ១៥០០ នឹងត្រូវប្រលែងទៅផ្ទះស្មៅ មានទំហំដី២៨,០០០ ហិចតា នឹងត្រូវគ្រប់គ្រង ដោយកុលសម្ព័ន្ធ Rose-bud Sioux កុលសម្ព័ន្ធក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។
កុលសម្ព័ន្ធនេះសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានភាព រស់រវើកឡើងវិញជាមួយគោព្រៃ ដើម្បីបង្ហាញពីចំណងបង្កើតនូវភាព រឹងមាំខាងសេដ្ឋកិច្ចអេកូឡូស៊ី និងវប្បធម៌។ លោក Wizipan Little Elk នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចRosebud (REDCO) មានប្រសាសន៍ថា ទំនាក់ទំនងដ៏ពិសិដ្ឋរវាងសហគមន៍ជាតិដើម និងគោព្រៃ គឺជាផ្នែកមួយ នៃរឿងរ៉ាវរួមគ្នា នៃភាពខ្លាំងភាពធន់ និងការធ្វើឲ្យប្រសើរឡើងវិញ នៃសេដ្ឋកិច្ច ។
ការមកដល់នៃគោព្រៃនេះ គឺជាការចាប់ផ្តើមថ្មីមួយ សម្រាប់តំបន់Sicangu Oyate ដែលអាទិភាពខាងវប្បធម៌អេកូឡូស៊ី និងសេដ្ឋកិច្ចត្រូវបានគេអបអរ និងគាំទ្រស្មើៗគ្នា ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សហគមន៍របស់យើង និងធ្វើជាគំរូដល់ពិភពលោកទាំងមូល៕
ដោយ ៖ លី ភីលីព


