ការប៉ះទង្គិច ដោយអំពើហឹង្សាកើនឡើងក្នុងចំណោមសត្វស្វា Silverbacks ឡើងវិញនៅពេលដែលគ្រួសារកាន់តែច្រើន មានទីជម្រកតែមួយបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដែលកំពុងបន្ថយចំនួនសត្វស្វា ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា សត្វស្វា Gorilla ក៏ត្រូវមានបញ្ហាយ៉ងខ្លាំងចំពោះចំនួនកំពុងថយចុះផងដែរ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វដែលមានសន្តិភាពជាទូទៅប្រែទៅជាសត្វមានអំពើហឹង្សានៅពេលដែលផ្ទះរបស់ពួកគេមានមនុស្សរស់នៅច្រើន ព្រឹត្តិការណ៍បង្កើតឲ្យមានមនុស្សស្លាប់ច្រើន។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យប្រជាសាស្ត្រ និងអាកប្បកិរិយារយៈពេល ៥០ ឆ្នាំពី Rwanda បានរកឃើញថា នៅពេលក្រុមគ្រួសារស្វា Gorilla រស់នៅក្នុងទីជម្រកមានការកើនឡើង ដូច្នេះចំនួននៃការប៉ះទង្គិចគ្នាដោយអំពើហិង្សាក្នុងចំណោមពួកគេក៏កើតមានដែរ។
ក្រុមនេះបានសង្កេតឃើញក្រុមគ្រួសារចំនួន៣បានផ្លាស់ប្តូរទៅរស់នៅក្នុងជំម្កតែមួយដែលរីករាលដាលទៅគ្របដណ្តប់លើទឹកដីជាច្រើនទៀតហើយជាលទ្ធផលមាន ១០ ក្រុមផ្សេងគ្នា។ ចំនួននៃការប៉ះទង្គិចដោយអំពើហឹង្សាក្នុងចំណោមពួកគេបានកើនឡើង៣ដងដោយការស្លាប់របស់កូន មើលឃើញការកើនឡើងចំនួន៥ដង ពោលគឺកាត់បន្ថយអត្រាកំណើនចំនួនសត្វ។
ការសិក្សាបង្ហាញថា ភាពញឹកញាប់នៃជម្លោះគ្រួសារ Gorilla មិនត្រូវបានកំណត់ដោយចំនួនបុគ្គលសរុបនោះទេដោយចំនួនក្រុមគ្រួសារនៅក្នុងតំបន់។ Gorilla ចំណាយពេលវេលាស្ទើរតែទាំងអស់របស់ពួកគេក្នុងការគេងស្លឹកឈើ និងដើមល្ពៅ និងការបោសរោមគ្នាទៅវិញទៅមកដោយប្រើម្រាមដៃ។ ប៉ុន្តែនៅពេលពួកគេមានអារម្មណ៍ថា មានមនុស្សកកកុញសត្វស្ងប់ស្ងាត់ទាំងនេះអាចប្រែទៅជាសត្វដែលមានកំហឹងឡើយ៕ ដោយ៖លី ភីលីព


