ឡុង៖ឧស្សាហកម្មរថយន្តអេឡិចត្រូនិច របស់ចក្រភពអង់គ្លេស ដែលមានរយៈពេលយូរអង្វែងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ ជប៉ុនកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាក្រោមការរៀបចំពាណិជ្ជកម្មថ្មីត្រូវបានស្នើឡើងដោយ សហគមន៍អ៊ឺរ៉ុប យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
បើយោងតាមរបាយការណ៍ជាផ្លូវការនៃការចរចាថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានយល់ព្រមកាលខែមករាក៏ដោយ ក៏ក្រុមហ៊ុនជប៉ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេសអាចប្រឈមនឹងពន្ធ ១០ ភាគរយលើការនាំចេញរថយន្តអគ្គិសនីទៅក្នុងប្លុកសេដ្ឋកិច្ច ។
តំណាងឧស្សាហកម្ម និងអ្នកវិភាគបានព្រមានថា នេះអាចធ្វើឲ្យប្រទេសនេះក្លាយជាទិសដៅវិនិយោគដែលមិនទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុន និងធានាថាសហភាពអឺរ៉ុបក្លាយជាកន្លែងសំខាន់សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរជាមួយសហភាពអឺរ៉ុបរហូតដល់ខែមករា ដូច្នេះការនាំចេញពីក្រុមហ៊ុនជប៉ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេសចូលក្នុងប្លុកនេះនៅតែមិនទាន់មានពន្ធគយនៅឡើយ។ វាត្រូវបានគេសង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនឹងកើតឡើងនៅដើមឆ្នាំនេះ។
កិច្ចព្រមព្រៀងថ្មីនោះនឹងឃើញមានច្បាប់ដើម ដើម្បីធានាទំនិញដែលមកពីចក្រភពអង់គ្លេស ឬសហភាពអឺរ៉ុបមានមាតិកា “ក្នុងស្រុក” គ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីពន្ធសូន្យនៅក្នុងតំបន់ពាណិជ្ជកម្មសេរី៕ ដោយ៖លី ភីលីព