អាល្លឺម៉ង់៖ការសិក្សាមួយបានបង្ហាញថា ដើម្បីជួយបង្កើតសម្ព័ន្ធភាពសង្គមជាមួយមនុស្សស្រីដទៃទៀតដូចជាសត្វស្វាញី Bonobos មួយក្បាលដែលកំពុងមានទំនាក់ទំនងវែងឆ្ងាយនៅពេលចូលរួមក្នុងសកម្មភាពផ្លូវភេទ ជាផ្លូវការរបស់នាងជាមួយដៃគូនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានសិក្សាពីតួនាទីនៃការទាក់ទងផ្ទាល់ភ្នែក ចំពោះអាកប្បកិរិយាផ្លូវភេទ និងសង្គមរបស់សត្វស្វាញី Bonobos ចំនួន១៧ក្បាលនៅសួនសត្វ Wilhelma នៅស្តុតហ្គាតភាគនិរតីប្រទេសអាល្លឺម៉ង់។ ពួកគេបានរកឃើញថា សត្វស្វា Bonobos ២ក្បាលស្គាល់គ្នាកាន់តែច្រើនពួកគេនឹងព្យាយាមធ្វើឲ្យមានទំនាក់ទំនងគ្នាក្នុងពេលរួមភេទក្រោមចាំងពន្លឺលើរបៀបដែលសត្វស្វាទាំងនេះផ្សារភ្ជាប់។
សត្វស្វា Bonobos ជាសត្វញីដែលបង្កើតចំណងជាមួយគ្នាដើម្បីកសាងអំណាចសង្គមដោយពួកគេប្រើដើម្បីការពារខ្លួនប្រឆាំងនឹងប្រភេទសត្វឈ្មោល។ ស្វា Bonobos គឺជាសាច់ញាតិសត្វជិតបំផុតរបស់យើងដែលមានហ្សែន ៩៨ ភាគរយ ហើយត្រូវបានគេប្រើជាញឹកញាប់ក្នុងការស្រាវជ្រាវអំពីរបៀបយើងវិវត្តជាប្រភេទសត្វ។
ការរួមភេទក្នុងចំណោម Bonobos គឺមិនជាក់លាក់ចំពោះភេទឡើយ អ្នកជំនាញជឿថា សត្វស្វាស្ទើរតែទាំងអស់សុទ្ធតែជាភេទដូចគ្នាហើយ ៧៥ ភាគរយនៃការរួមភេទរបស់ពួកគេមិនមែនជាការបន្តពូជទេ៕ ដោយ៖លី ភីលីព


