តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង សម្រាប់ការបាញ់ផ្កាយរណបចំនួន ១៣គ្រឿង ទៅកាន់ដងតារាវិថី ដោយប្រើគ្រាប់រ៉ុក្កែតតែ មួយគ្រាប់ប៉ុណ្ណោះ ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបតៃយួន នៅភាគខាងជើងខេត្តសានស៊ី របស់ប្រទេសចិន នៅថ្ងៃសុក្រនេះ ។
ផ្កាយរណបជាច្រើននោះ ក្នុងនោះរាប់ទាំងផ្កាយរណប បម្រើដល់វិស័យពាណិជ្ជកម្ម ដោយបានផលិតឡើង ដោយប្រទេសអាហ្សង់ទីន ដែលមានក្រុមហ៊ុន Satellogic បានបំផ្ទុះឡើងដោយគ្រាប់រ៉ុក្កែត Long March-6 នៅវេលាម៉ោង១១និង១៩នាទីព្រឹក (ម៉ោងនៅប៉េកាំង) ។
ផ្កាយរណបនីមួយៗ មានទម្ងន់ប្រមាណ ៤១គីឡូក្រាម ដែលអាចមានអាយុកាល៣ឆ្នាំ ហើយផ្កាយរណបទាំង១០នាក់ នឹងប្រើប្រាស់ដើម្បីផ្តល់សេវាកម្ម ដែលអាចដឹងមុននៅក្នុងតំបន់ ដាច់ស្រយាលលើវិស័យពាណិជ្ជកម្ម ដែលមានមុខងារប្រើបានច្រើន និងបញ្ជូនព័ត៌មានដែលមាន ល្បឿនលឿនជាងសំឡេង ។
ការបាញ់បង្ហោះផ្កាយរណប នៅថ្ងៃសុក្រនេះដែរ គឺគេបានប្រើប្រាស់ គ្រាប់រ៉ុក្កែតប្រភេទ Long March លើកទី៣៥១ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

