បរទេសៈ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រ បានសរសេរថានៅក្នុងការអះអាងថ្មីមួយ របស់អង្គការណាសា បានបង្ហាញថា ខ្លួនបានរកឃើញមានភព នៅក្នុងប្រព័ន្ធ
កាឡាក់ស៊ី ប្រមាណជា៣០០លានទៀត ដែលសុទ្ធតែអាចឲ្យជីវិត មនុស្សរស់នៅបាន។
កម្មវិធីមួយ របស់ភ្នាក់ងារទីអាវកាស អាមេរិក Kelper Space Telescope បានចំណាយពេល៩ឆ្នាំ មកហើយដើម្បីបំពេញបេសកកម្ម ស្វែងរកភពថ្មី ហើយជាលទ្ធផល
មុនពេលដែលខ្លួនអស់លុយ ចំណាយនាឆ្នាំ២០១៨ បានរកឃើញថា ភពមិនតិចជាងរាប់លាននោះទេ ដែលសុទ្ធតែអាចឲ្យមនុស្ស រស់នៅបាន។
ដូចដែរទិន្នន័យបានបញ្ជាក់ ហើយក៏ដូចជាការអះអាងបន្ថែម របស់ណាសានាពេលថ្មីៗនេះដែរ បានឲ្យដឹងថាភព សរុបប្រមាណជា៣០០លានទៀត ដែលអាចឲ្យជីវិតរស់នៅបានពិត
មែនហើយភពខ្លះដែលខ្លួនបានហៅថា ជាភពជិតខាង គឺមានចំងាយត្រឹមតែ២០ឆ្នាំពន្លឺប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរ ៕
ប្រែសម្រួល៖ស៊ុនលី