បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានផ្តល់សេចក្តីជូនដំណឹងដល់រដ្ឋសភាថា ខ្លួនគ្រោងលក់កូនដ្រូនបំពាក់ អាវុធទំនើប MQ-9B ចំនួន១៨គ្រឿង ឲ្យទៅប្រទេសសហភាពអារ៉ា់ប់រួម នៅក្នុងកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ដល់ទៅ២,៩ពាន់លានដុល្លារ ។
នេះនឹងជាការនាំចេញកូនដ្រូន ប្រដាប់អាវុធដំបូងបំផុត ចាប់តាំងពីរដ្ឋបាលលោក ត្រាំ កែប្រែឡើងវិញនូវកិច្ចព្រមព្រៀង អាវុធសម័យសង្គ្រាមត្រជាក់ រវាងប្រទេសចំនួន៣៤ប្រទេស ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក លក់កូនដ្រូនបន្ថែមទៀតឲ្យទៅសម្ពន្ធមិត្តរបស់ខ្លួន។
គួរបញ្ជាក់ថា ការពន្លឿនការលក់កូនដ្រូនបំពាក់អាវុធដ៏ទំនើបនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការជូនដំណឹងកាលពីសប្ដាហ៍មុន ស្តីពីការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប គឺយន្តហោះ F-35 ឲ្យទៅប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ៕
ប្រែសម្រួល៖ប៉ាង កុង