ចិន ៖ អ្នកទេសចរអាចទទួល បាននូវអារម្មណ៍រីករាយ នៃភាពជឿនលឿន ផ្នែកបច្ចេកវិទ្យា នៅឧទ្យានWuzhen People នៅ Wuzhen ដែលជាទីតាំងអចិន្រ្តៃយ៍ នៃសន្និសីទអ៊ីនធើណេតពិភពលោក (WIC) នៅតំបនTongxiang នៃ Jiaxing ខេត្ត Zhejiang ប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ឧទ្យាននេះស្ថិតក្នុង ចំណោមឧទ្យានសាធារណៈដំបូងបង្អស់ នៅក្នុងប្រទេសចិនដែលផ្តល់ ជូនអ្នកទេសចរនូវបទ ពិសោធន៍បច្ចេកវិទ្យា 5G ។ ឧទ្យាននេះផ្តល់ជូនអ្នកទស្សនា នូវបទពិសោធន៍ប្រលោមលោក ជាច្រើនតាមរយៈលក្ខណៈពិសេសរួមមានធុងសំរាម ដ៏ឆ្លាតវៃ កៅអីអង្គុយឆ្លាតវៃ ហាងលក់សេវាកម្មផ្តល់ដោយខ្លួនឯងប្រព័ន្ធ 5G ប្រភពទឹកនិងអំពូលភ្លើងតាមផ្លូវ ។
យោងទៅតាមសមាជិកបុគ្គលិក នៃឧទ្យាននេះថា អ្នកទេសចរអាចទាញ យកកម្មវិធីទូរស័ព្ទនៅWuzhen People ដើម្បីទទួលបានការយល់ដឹង ជាទូទៅអំពីផ្លូវធ្វើដំណើរ និងសួនឧទ្យាន ដោយខ្លួនវាផ្ទាល់ហើយក៏អាចចំណាយ ដំណើរទស្សនកិច្ចជាក់ស្តែង នៅសួនសត្វក្នុងឧទ្យាន ដោយប្រើកាមេរ៉ាVRនៅលើកម្មវិធី ។
បង្កើតឡើងនៅទសវត្សឆ្នាំ១៩៥០ ឧទ្យានWuzhen Peopleគ្របដណ្តប់លើផ្ទៃដី ៤៨.០០០ ម៉ែត្រការ៉េ ។ ដើម្បីបង្ហាញពីការ អភិវឌ្ឍរបស់ Wuzhen និងអត្ថប្រយោជន៍របស់ WIC ដល់ប្រជាជនក្នុងតំបន់ រដ្ឋាភិបាលទីក្រុង Wuzhen បានវិនិយោគ ១៦ លានយ័ន (២,៤២ លានដុល្លារ) ក្នុងការជួសជុលសួនឧទ្យាន ប្រជាជន Wuzhen ក្នុងខែសីហាឆ្នាំនេះ ៕ដោយ៖លី ភីលីព


