បរទេស ៖ ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ទើបត្រូវបានបញ្ជូនទៅដល់មូលដ្ឋាន កងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី នេះបើយោងតាមសេចក្តីប្រកាសមួយ ពីកងកម្លាំងទ័ពជើង អាកាសរបស់អាមេរិក ។
ឧទ្ធម្ភាគចក្រយោធាទាំងនោះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង Stuart រដ្ឋផ្លរីដា ដោយកងសង្គ្រោះលេខ៤១ របស់មូលដ្ឋានទ័ពអាកាស Moody និងកងតេស្តសាកល្បងការហោះហើរលេខ៤១៣ និងកងតេស្តនិងវាយតម្លៃលេខ៨៨។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ HH-60W គឺប្រភេទធ្វើឲ្យប្រសើរឡើង របស់ឧទ្ធម្ភាគចក្រចម្បាំង UH-60M Black Hawk ហើយជាចុងក្រោយនឹងប្រើជំនួសតំណែង ឧទ្ធម្ភាគចក្រស្វែងរកនិងសង្គ្រោះក្នុងសង្គ្រាមផ្ទុកទម្ងន់ធម្យម HH-60G Pave Hawk ដែលដាក់ឲ្យបម្រើការនៅក្នុងឆ្នាំ១៩៨២ ៕
ប្រែសម្រួល៖ប៉ាង កុង