បរទេស៖ កងទ័ពជើងទឹកនិងកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើផែនការមួយ ដែលធ្វើឲ្យមានរបៀបរៀបរយចំពោះដែនទទួលខុសត្រូវ ដើម្បីពង្រឹងភាគជាដៃគូ នៅក្នុងទីបញ្ជាការភាគខាងត្បូង។
ផែនការគាំទ្រយុទ្ធនាការកងកម្លាំងម៉ារីនរួមគ្នា ដែលជាឯកសារមួយត្រូវបានធ្វើបច្ចុប្បន្នភាព និងការកែប្រែងជាប្រក្រតីនោះ បានបង្ហាញនូវយុទ្ធសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើង នូវការសម្របសម្រួលដល់ទីបញ្ជាការភាគខាងត្បូង របស់កងនាវាលេខ៤ និងទីបញ្ជាការខាងត្បូងរបស់កងកម្លាំងម៉ារីន។ ទីបញ្ជាការទាំងពីរនេះ ផ្តោតសំខាន់លើដែនទឹកភាគកណ្ដាលនិងអាមេរិកខាងត្បូង។
លោក Jon Wilkins ជាប្រមុខរៀបចំផែនការរបស់កងកម្លាំងម៉ារីន បាននិយាយដូច្នេះថា “យើងមានអ្នកប្រកួតប្រជែង ដែលស្វះស្វែងចូលមកជំនួសឥទ្ធពលរបស់យើង នៅក្នុងវិស័យដែនសមុទ្រ ជាមួយនឹងទម្រង់ផ្សេងទៀតនៃភាពជាដៃគូ នៅដែនទទួលខុសត្រូវរបស់ទីបញ្ជាការភាគខាងត្បូង USSOUTHCOM AOR “៕
ប្រែសម្រួល៖ប៉ាង កុង