បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានសរសេរថាកងកម្លាំងតួកគី បានចាប់ផ្តើមដកទ័ពចេញពីមូលដ្ឋានមួយទៀតនៅក្នុងខេត្តIdlib ភាគពាយ័ព្យប្រទេសស៊ីរីហើយ នៅថ្ងៃដដែលនេះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា បន្ទាប់ពីរុះរើនូវឧបករណ៍របស់ខ្លួននៅត្រង់ទីតាំងយោធា មួយនៅតំបន់ Mar Hatat នៅភាគខាងត្បូងនៃទីក្រុង Idlib កងកម្លាំងតួកគីបានចាប់ផ្តើម ដកទ័ពរបស់ពួកគេនៅព្រឹកថ្ងៃអាទិត្យដដែលនោះផងដែរ។
កាលពីដើមខែនេះក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងតួកគីកំពុងតែដកខ្លួនចេញពីចំណុចសង្កេត ការណ៍មួយនៅតំបន់ Sher Maghar ក្នុងខេត្ត Hama ហើយកងកម្លាំងតួកគីក៏បានប្រកាសដកខ្លួនចេញទាំងស្រុងពីចំណុចសង្កេតការណ៍យោធាមួយទៀតនៅក្នុងតំបន់ Morek ខេត្ត Hama ដូចគ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី