ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍យក្ស៤ របស់ប្រេស៊ីលបដិសេធមិនជួបមន្ត្រីជាន់ខ្ពស់អាមេរិក

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអាទិត្យបានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ធំចំនួន៤របស់ប្រេស៊ីលបាន ប្រកាសបដិសេធមិនចូលរួមកិច្ចប្រជុំជាមួយ នឹងមន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់ឡើយតាមការអញ្ជើញ របស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងSao Paulo។

ប្រភពដដែលបានសរសេរទៀតថា ការធ្វើពហិកាជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិក លោក Keith Krach ដែលទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចថាមពលនិងបរិស្ថាននោះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីមិនទទួលយកការទាមទាររបស់អាមេរិកដើម្បីឲ្យប្រេស៊ីល ក្នុងការដកខ្លួនចេញពីកិច្ចការងារសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei។

ជាការឆ្លើយតបទៅនឹងលិខិតអញ្ជើញ របស់ស្ថានទូតអាមេរិកក្រុមហ៊ុនទាំង៤បាននាំគ្នាបញ្ជាក់ថា គោលបំណងនៃការជួបជុំគ្នាគឺមិនមានភាពគ្រប់គ្រាន់ហើយបញ្ជាក់ថាវាគឺជាការសម្រេចចិត្ត នៅក្នុងទីផ្សារសេរីដូចនេះពួកយើងគួរតែមានការ សម្រេចចិត្តដោយឯករាជ្យខ្លួនឯង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top