សេអ៊ូល៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃច័ន្ទនេះ ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ដែលកំពុងចូលមកដើម្បីរក្សា ជំហរត្រៀមខ្លួនរួមគ្នាយ៉ាងរឹងមាំ សម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Hong-sik បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួហថា“ កូរ៉េខាងត្បូង និងអាជ្ញាធរការពារជាតិសហរដ្ឋអាមេរិក នឹងខិតខំរក្សាជំហរការពារជាតិរួមគ្នា ដើម្បីគាំទ្រដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ” ។
លោកមូន បានបន្ថែមថា បន្ទាប់ពីបានបង្កើតក្រុមការងារដឹកនាំ ដោយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ Park Jae-min ក្រសួងបាននិងកំពុងពិនិត្យឡើងវិញ នូវវិធានការគោលនយោបាយ ដែលត្រូវបានរៀបចំយ៉ាងពេញលេញ សម្រាប់ការផ្លាស់ប្តូរ ដែលអាចកើតមានចំពោះបញ្ហាការពារជាតិ រវាងភាគីទាំងពីរ៕
ដោយ ឈូក បូរ៉ា