ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យសេតវិមាន បដិសេធព័ត៌មានថា រដ្ឋមន្ត្រីការពារជាតិ ចង់លាលែងពីតំណែង

បរទេស ៖ នៅថ្ងៃសុក្រនេះអ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោន លោក Jonathan Hoffman បានប្រកាសបដិសេធ របាយការណ៍ចេញពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលថារដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បានរៀបចំ លិខិតលាលែងពីតំណែង។

លោក Hoffman បានសរសេរតាមបណ្តាញ Twitter ថាព័ត៌មានរបស់ NBC គឺមិនត្រឹមត្រូវនិងបំភ័ន្ត តាមមធ្យោបាយជាច្រើនប៉ុន្តែដើម្បីឱ្យច្បាស់ នៅពេលនេះគឺ ថារដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ មិនមានផែនការលាលែងទេ និងក៏មិនត្រូវបានស្នើឱ្យដាក់លិខិតលាលែងដែរ។

គួរឲ្យដឹងដែរថា ដោយដកស្រង់សំដីមន្រ្តីការពារជាតិ ចំនួន ៣ នាក់ NBC បានរាយការណ៍នៅព្រឹកថ្ងៃសុក្រថា មន្រ្តីជាន់ខ្ពស់របស់មន្ទីរប៉ង់តាហ្គោន
លោក Esper បានរៀបចំលិខិតលាលែងតំណែង របស់គាត់រួចរាល់ហើយក្រោយ ពេលការបោះឆ្នោតរួចរាល់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top