រដ្ឋផ្លរីដា ៖ ផ្ទៃមេឃពេលយប់ មានពន្លឺភ្លើងលើ Cape Canaveral រដ្ឋផ្លរីដា ខណៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX យក្សសហរដ្ឋអាមេរិក បានហោះចេញពីប្រព័ន្ធកំណត់ទីតាំង សកលរបស់កងកម្លាំង អវកាសអាមេរិក (GPS) ទៅក្នុងគន្លងតារាវិថីនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រ៉ុក្កែតនេះបានបាញ់បង្ហោះ នៅម៉ោង ៦ និង ២៤ នាទីល្ងាច និងបង្ហាញពីការបាញ់បង្ហោះGPS ជាលើកទី ៣ របស់ក្រុមហ៊ុន និងបេសកកម្ម លើកទី ២០ សម្រាប់ឆ្នាំនេះ។
ឧបករណ៍អវកាសអាមេរិក កំពុងចូលរួមផ្កាយរណប ៣១ ផ្សេងទៀត ដែលហោះជុំវិញផែនដីចម្ងាយជាង ១២.០០០ ម៉ាយល៍ពីលើផ្ទៃដី ដោយព័ទ្ធជុំវិញ ភពផែនដីយើង ២ ដងក្នុងមួយថ្ងៃ ។ ជាមួយនឹងពេលវេលា នៅសល់ប៉ុន្មានវិនាទីនាឡិកា នាបេសកកម្មបាននិយាយថា Falcon 9 បញ្ឆេះ ហើយរ៉ុក្កែតនេះ បានធ្វើឲ្យម៉ាស៊ីនម៉ារីន របស់ខ្លួនបាញ់ចេញ និងបាញ់ផ្សែងមុនពេលឡើងទៅអវកាស ។ នេះជាការប៉ុនប៉ងលើកទី២ របស់ក្រុមហ៊ុន SpaceX ក្នុងការបញ្ជូន GPS III-SV04 ទៅក្នុងគន្លងតារាវិថី ។
ការចាប់ផ្តើមដំបូង ត្រូវបានកំណត់សម្រាប់ថ្ងៃទី ២ ខែតុលា ប៉ុន្តែប្រតិបត្តិការ បិទកុំព្យូទ័ររបស់ Falcon 9 ហើយវាបានចំណាយពេលនាវិក ជាច្រើនសប្តាហ៍ដើម្បីកំណត់ និងដោះស្រាយបញ្ហា។ លោក Hans Koenigsmann របស់ SpaceX បាននិយាយថា យើងបានពិនិត្យមើលទិន្នន័យ ហើយឃើញថា ម៉ាស៊ីន២បានព្យាយាមចាប់ផ្តើមដំបូង។ ការបើកដំណើរការកាលពេលនោះ បានបង្ហាញពីរឿងប្លែកមួយដែល Falcon 9 បានចាប់ផ្តើមដោយគ្មានបញ្ហា ៕ ដោយ៖លី ភីលីព