បរទេស៖ ឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងសេអ៊ូល របស់ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក និងបានត្រៀមខ្លួនធ្វើតួនាទី ក្នុងការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េផងដែរ។
តាមសេចក្តីរាយការណ៍ លោក Xing Haiming ជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងវេទិកាយេស៊ូដើម្បីសន្តិភាព និងវិបុលភាពលើកទី១៥ថា ប្រទេសចិន កំពុងតែទន្ទឹងរង់ចាំធ្វើការងារ ជាមួយរដ្ឋបាលអាមេរិកថ្មី។
ក្នុងដំណើរឆ្លើយតប ចំពោះសំនួរស្តីពីគោលជំហរចិន លើការបោះឆ្នោតជ្រើស ប្រធានាធបិតីអាមេរិកនោះ លោក Xing Haiming បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរ មិនគួរធ្វើការ ប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមកទេ ប៉ុន្តែគួរធ្វើការងាររួមគ្នា សម្រាប់សង្គមមនុស្ស និងសម្រាប់ប្រជាជន របស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង