ព័ត៌មានអន្តរជាតិ

ហេតុការណ៍ផ្ទុះអាវុធ នៅមូលដ្ឋាន ទ័ពអាកាស ទាហានរុស្ស៊ី សម្លាប់មនុស្ស៣នាក់

បរទេស៖ ទាហានរុស្ស៊ីមួយរូប បានសម្លាប់មិត្តរួមការងារចំនួន៣នាក់ នៅថ្ងៃចន្ទនេះ នៅមូលដ្ឋានកងទ័ពជើងអាកាសមួយកន្លែង បន្ទាប់ពីធ្វើការវាយប្រហារ ទៅលើពួកគេដោយពូថៅនិងកាំភ្លើង នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ 

ទាហានរូបនោះ បានបាញ់ប្រហារទៅលើមន្ត្រីរួមការងារ ដែលមកដើម្បីធ្វើការត្រួតពិនិត្យមើលពេលព្រឹកនៅមូលដ្ឋានទ័ព  ក្នុងតំបន់ Voronezh  មានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រខាងត្បូងទីក្រុងមូស្គូ ហើយបន្ទាប់មកបានរត់គេចខ្លួនពីកន្លែងកើតហេតុនោះ។ 

គួរបញ្ជាក់ថា ហេតុការណ៍បែបនេះ តែងតែកើតមានជារឿយៗ នៅក្នុងយោធារុស្ស៊ី ជាទីដែលទាហានទើបកេណ្ឌមក ចោទប្រកាន់ថា ទទួលរងការស្អប់ខ្ពើមហួសហេតុ ពីទាហានរាមច្បងនានា ហើយនេះជាបញ្ហាក្នុងយុគសម័យសហភាពសូវៀតមួយ ដែលក្រសួងការពារជាតិនិយាយថា ខ្លួនបានបញ្ចប់ហើយ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top