ព័ត៌មានអន្តរជាតិ

ក្រុមអាវលឿងនៅថៃ ដែលស្មោះស័គ្រនឹងព្រះមហាក្សត្រ អំពាវនាវឱ្យមានការប្រមូលផ្តុំ និងជំរុញឱ្យរដ្ឋាភិបាលប្តឹងក្រុមប្រឆាំង

បរទេស៖ មេដឹកនាំរាជានិយម កំពុងតែអំពាវនាវ ឱ្យមានការប្រមូលផ្តុំ របស់ក្រុមអាវលឿង នៅពេលនេះ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ដើម្បីប្តឹងក្រុមបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាល ចំពោះការប្រមាថព្រះមហាក្សត្រ ដោយចោទប្រកាន់ថា ពួកគេបានឈានជើងហួសបន្ទាត់ ទៅរកបញ្ហារាជាធិបតេយ្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Warong Dechgitvigrom ដែលដឹកនាំក្រុម Thai Pakdee បានបង្ហោះសារតាមហ្វេសប៊ុក នៅថ្ងៃច័ន្ទដោយអំពាវនាវ ឱ្យធ្វើបាតុកម្មលើខ្លឹមសារ នៃលិខិតដាក់ញត្តិថ្វាយព្រះករុណា ព្រះមហាក្សត្រ និងការចោទប្រកាន់ ដែលប្រមាថមើលងាយធ្វើឡើង ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

លោកសរសេរថា «តើអ្នកគាំទ្ររាជានិយមទាំងអស់ គួរតែចេញម្តងទៀតទេ? រដ្ឋាភិបាលគួរតែចោទប្រកាន់អ្នកតវ៉ា ដោយការប្រមាថមើលងាយនេះ»។

សូមជម្រាបថា ក្រុមអាវលឿង មានផែនការធ្វើបាតុកម្មធំៗ រួចហើយ ដើម្បីបង្ហាញភាពស្មោះត្រង់របស់ពួកគេ ចំពោះរាជានិយមនៅថ្ងៃទី ៥ ធ្នូ ដែលជាថ្ងៃកំណើត របស់សម្តេចព្រះមហាក្សត្រ Bhumibol ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top