បរទេស៖លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិកាន់តែប្រសើរឡើងរវាងសហរដ្ឋអាមេរិកនិងប៉ូឡូញមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា ការរួបរួមគ្នាគួរតែមានការកើនឡើង បើទោះជាមានការផ្លាស់ប្តូរនយោបាយ។
កិច្ចព្រមព្រៀងនោះ តាមសេចក្តីរាយការណ៍ ស្នើឲ្យបង្កើតវត្តមានយោធាសហរដ្ឋអមារិកប្រហែល៥.៥០០នាក់ នៅលើទឹកដីប្រទេសប៉ូឡូញ ផ្អែកលើមូលដ្ឋានវិលជុំ និងការដាក់ពង្រាយបន្តនូវកងកម្លាំង V Corps របស់កងទ័ពអាមេរិក នៅទីក្រុង ប៉ូសណាន ប្រទេសប៉ូឡូញ។
វិមានប្រធានាធិបតីប៉ូឡូញ បានប្រកាសនៅថ្ងៃចន្ទថា ខ្លួនធ្វើការពង្រឹងបន្ថែមនូវវត្តមានយោធាសហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុបភាគខាងកើត និងផ្តល់ឲ្យនូវវិសាលភាពហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់ប៉ូឡូញ និងការកើនឡើងក្នុងសហសមយុទ្ធយោធា៕ប្រែសម្រួល៖ប៉ាង កុង

