វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានជំនួសតំណែងប្រមុខ ការពារជាតិ របស់លោក គឺលោក Mark Esper ដោយនៅសល់ រយៈពេលតិចជាង ៣ ខែទៀត ក្នុងតំណែងជាប្រធានាធិបតី របស់លោក ។
លោក ត្រាំ បានសរសេរថា“ ខ្ញុំមានសេចក្តីរីករាយ សូមប្រកាសថាលោក Christopher C. Miller នាយកមជ្ឈមណ្ឌលប្រឆាំង ភេរវកម្មជាតិ (ត្រូវបានបញ្ជាក់ ជាឯកច្ឆន្ទដោយព្រឹទ្ធសភា) នឹងក្លាយជារដ្ឋលេខាធិការ ស្តីទីក្រសួងការពារជាតិ ប្រកបដោយប្រសិទ្ធភាពភ្លាមៗ” ។
លោកប្រធានាធិបតី ទើបនឹងចាញ់ឆ្នោតរូបនេះ បានបន្ថែមថា “លោក Chris នឹងធ្វើការងារដ៏អស្ចារ្យ! លោក Mark Esper ត្រូវបានបញ្ឈប់ ។ ខ្ញុំសូមអរគុណលោក ចំពោះសេវាកម្មរបស់លោក” ៕
ដោយ ឈូក បូរ៉ា