ព័ត៌មានអន្តរជាតិ

ការបិទព្រំដែនកូរ៉េខាងជើង បង្កឲ្យមានក្តីព្រួយបារម្ភ ពីសន្តិសុខចំណីអាហារ

បរទេស ៖ ទីភ្នាក់ងារនានារបស់អង្គការ សហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយថា ការបិទព្រំដែន របស់ប្រទេសកូរ៉េខាងជើង នៅពេលមានការចាប់ផ្តើមរាតត្បាត មេរោគកូរ៉ូណា បានបង្កឲ្យមានឥទ្ធិពលអវិជ្ជមាន ដល់ការផ្គត់ផ្គង់ចំណីអាហារ ។

អង្គការចំណីអាហារនិងកសិកម្ម និងអង្គការកម្មវិធីចំណីអាហារពិភពលោក និយាយនៅក្នុងបទវិភាគព្រមានជាមុនក្នុងខែវិច្ឆិកា របស់ពួកគេថា ក្តីព្រួយបារម្ភកើតមានជុំវិញរឿង សន្តិសុខចំណីអាហារ នៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារឧបសគ្គសេដ្ឋកិច្ចបណ្ដាល មកពីការប្រឹងប្រែងទប់ស្កាត់ការរាតត្បាត ជម្ងឺកូវីដ១៩។

អង្គការ FAO និងអង្គការ WFP ទាំងពីរនេះ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជី ចំណុចក្តៅរបស់ខ្លួន នៅក្នុងរបាយការណ៍ខែវិច្ឆិកាទេ ដោយសារតែមានភស្តុតាង តិចតួច ឬក៏ខ្វះការចូលទៅពិនិត្យ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top