អាមេរិក ៖ ការពិសោធន៍ នៅលើយានអវកាស ISS បញ្ជាក់ថា អ្នករុករកអវកាស នាពេលអនាគត ដែលធ្វើការនៅភព ព្រះអង្គារ ឬព្រះច័ន្ទអាច នឹងប្រើប្រាស់បាក់តេរី ដើម្បីទាញយកលោហៈ និងរ៉ែដែលមានប្រយោជន៍ ចេញពីថ្មជាជាងការខួង និងឧបករណ៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Edinburgh បានបង្កើតការពិសោធន៍ ដើម្បីដំណើរការស្ថានីយ៍អវកាសអន្តរជាតិ ដែលបានបង្ហាញថា ប្រើអតិសុខុមប្រាណ ដើម្បីទាញយកមកវិញនូវធនធាន មានតម្លៃអាចធ្វើការនៅ ក្នុងកម្រិតទំនាញសូន្យ ឬទាប ។ ទម្រង់នៃអតិសុខុមប្រាណទាំងនេះ ត្រូវបានប្រើរួចហើយ នៅលើផែនដី ដើម្បីជីកយករ៉ែមាស ទង់ដែង និងអ៊ុយរ៉ាញ៉ូម ប៉ុន្តែអ្នកជំនាញមិនប្រាកដថា ពួកគេអាចធ្វើការនៅក្នុងបរិស្ថាន ទំនាញផែនដីទាបបានឡើយ ។
ក្រុមនេះបានត្រាំសំណាកដី ដែលជាថ្មរកឃើញ នៅលើព្រះច័ន្ទ និងភពព្រះអង្គារនូវដំណោះស្រាយបាក់តេរី ក្នុងរយៈពេល៣សប្តាហ៍ ហើយបានរកឃើញថា វាអាចទាញយករ៉ែកម្រ។ ដោយដាក់ឈ្មោះថា ‘BioRock’ បច្ចេកទេសនេះ បាននាំមកនូវការ តាំងទីលំនៅ របស់មនុស្ស នៅលើពិភពលោក ឆ្ងាយកាន់តែខិតជិតទៅ ៗ ព្រោះវានឹងងាយស្រួល ក្នុងការបង្កើតជម្រក និងការគាំទ្រ ពីធនធានក្នុងស្រុក ៕ ដោយ៖លី ភីលីព