ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង-អាមេរិក គូសបញ្ជាក់ពីកិច្ចប្ដេជ្ញា ចំពោះសម្ព័ន្ធមិត្ដដ៏រឹងមាំមួយ និងសន្ដិភាព នៃឧបទ្វីបកូរ៉េ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានទូរស័ព្ទជចែកជាមួយប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលក្នុងនោះមេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តសេអ៊ូល – វ៉ាស៊ីនតោន ដ៏រឹងមាំមួយ។

លោកមូន បានសរសេរទៀតថា“ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់យើង ចំពោះសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក និងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព និងវិបុលភាព” ។

លោកបានបន្ថែមទៀតថា “ឆ្ពោះទៅមុខខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោក ដើម្បីប្រឈមនឹងបញ្ហាពិភពលោក រួមទាំងជំងឺរាតត្បាតកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top