វ៉ាស៊ីនតោន៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៦០ គ្រាប់បដែលអាចគំរាមកំហែង ដល់ស្ថេរភាពក្នុងតំបន់ នេះបើយោងតាមការប៉ាន់ស្មានថ្មីៗនេះដោយវិទ្យាស្ថានស្រាវជ្រាវ ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ការពារជាតិ សហរដ្ឋអាមេរិក។
វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍ វាយតម្លៃយុទ្ធសាស្ត្រឆ្នាំ ២០២០ របស់ខ្លួនថា កូរ៉េខាងជើងត្រូវបានសន្មតថាមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១៥ ទៅ ៦០ និងមីស៊ីលផ្លោងប្រមាណ ៦៥០ ដែលមានសមត្ថភាព អាចគំរាមកំហែងដល់ទីក្រុងនានា នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជានៅជប៉ុន និងភាគខាងកើតប្រទេសចិន។
យោងតាមឈ្មោះផ្លូវការ របស់កូរ៉េខាងជើង បានឲ្យដឹងថា“ តាមរយៈការអភិវឌ្ឍអាវុធ នៃការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ការប្រើប្រាស់អាវុធគីមី និងការឈរជើងយ៉ាងខ្លាំងក្លា នៃកងកម្លាំងធម្មតា របស់ខ្លួន កូរ៉េខាងជើងគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ និងបទដ្ឋាន ពិភពលោក”៕
ដោយ ឈូក បូរ៉ា