ហុងកុង៖ សមាជិកសភាគាំទ្រ លទ្ធិប្រជាធិបតេយ្យហុងកុង បានឲ្យដឹងថា ពួកគេទាំងអស់គ្នានឹងលាលែងតំណែង ដើម្បីជាការតវ៉ាប្រឆាំង នឹងការបណ្តេញសហសេវិក របស់ពួកគេ ចំនួន ៤ នាក់ ដោយអាជ្ញាធរ ដែលគាំទ្រទីក្រុងប៉េកាំង។
អ្នកទាំង ៤ ត្រូវបានគេដកសិទ្ធិស្រប នឹងដំណោះស្រាយ ដែលបានអនុម័តកាលពីព្រឹកមិញ ដោយសភាចិនបដែលផ្តល់សិទ្ធិអំណាច ដល់រដ្ឋាភិបាល ក្នុងតំបន់ ដើម្បីបណ្តេញអ្នកនយោបាយណាម្នាក់ ដែលខ្លួនគិតថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ការលាលែងពីតំណែងនេះ នឹងកាត់បន្ថយនីតិកាល ដែលមានសក្ដានុពលម្តងហើយម្តងទៀត របស់ទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ ទៅជាការប្រមូលផ្ដុំនៃក្រុមស្មោះត្រង់នឹងចិន ដោយបញ្ចប់នូវពហុនិយមនៅក្នុងអង្គជំនុំជម្រះ ។
គួរបញ្ជាក់ថា ពួកគេក៏កត់សំគាល់ការប៉ះទង្គិចមួយទៀត ចំពោះចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលរងឥទ្ធិពលពីទីក្រុងហុងកុង ដែលបានរងការវាយប្រហារជានិរន្ត ចាប់តាំងពីប្រទេសចិនបានដាក់ចេញនូវច្បាប់ សន្តិសុខជាតិកាលពីដើមឆ្នាំនេះ ៕
ដោយ ឈូក បូរ៉ា