ព័ត៌មានអន្តរជាតិ

រដ្ឋ Georgia នឹងធ្វើការ រាប់សន្លឹកឆ្នោត ដោយផ្ទាល់ដៃឡើងវិញ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីបោះឆ្នោតជាន់ខ្ពស់ របស់រដ្ឋបានថ្លែងកាលពីថ្ងៃពុធថា រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ វិច្ឆិកា ដោយផ្ទាល់ដៃនឹងអាចបញ្ចប់ រហូតដល់ថ្ងៃទី២០ វិច្ឆិកាខាងមុខ ។

គេបានដឹងថា អ្នកប្រជាធិបតី គឺលោក Joe Biden ទទួលបានសំឡេងគាំទ្រលើសពី២៧០ នៃការបោះឆ្នោតសកល ដែលនឹងត្រូវទទួលបានតំណែងជាប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ក្រោយទទួលបានជ័យជម្នះនៅរដ្ឋ Pennsylvania បន្ទាប់ពីមានការរាប់សន្លឹកឆ្នោតរយៈពេល០៤ថ្ងៃ ដោយសារតែមានការពន្យារពេល ព្រោះសន្លឹកឆ្នោតបោះតាមអ៊ីម៉ែល ដោយសាររោគរាតត្បាត ។ ហើយបានឈ្នះបន្ថែមទៀត សម្រាប់លោក បៃដិន នៅរដ្ឋ Georgia ។

ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកពីបក្សសាធារណរដ្ឋ បានបដិសេធ មិនទទួលស្គាល់ការបរាជ័យ ហើយបានថ្លែងថា ដោយមិនបានបង្ហាញភស្តុតាងណាមួយ ថាការបោះឆ្នោតនេះត្រូវបានបង្កឡើងដោយការក្លែងបន្លំ ។

ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia បានបង្ហាញថា លោក Biden បាននាំមុខលោក ត្រាំ ដោយសំឡេងគាំទ្រត្រឹមតែ១១.១០១សំឡេងក្នុងចំណោម៥លានសំឡេងនៅទូទាំងរដ្ឋនេះ ។

លោក Brad Raffensperger រដ្ឋមន្រ្តីក្រសួងការបរទេសប្រចាំរដ្ឋ Georgia បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាដោយមានការខ្វះចន្លោះបន្តិចបន្តួច ហេតុដូច្នេះចាំបាច់ត្រូវមានការរាប់ឡើងវិញ ។

លោក Raffensperger បានថ្លែងថា “អ្នកពិតជាត្រូវធ្វើការរាប់ឡើងវិញដោយដៃផ្ទាល់ ពីព្រោះទាំងអស់គឺជិតដល់ហើយ”។ “យើងចង់ចាប់ផ្តើមរឿងនេះមុនសប្តាហ៍នេះឲ្យបានរួចរាល់” ។

លោកបានមានលើកឡើងថា “ ប្រជាជននឹងធ្វើការច្រើនម៉ោងបន្ថែមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top