ព័ត៌មានអន្តរជាតិ

លោក មូន និងលោក បៃដិន ប្តេជ្ញាក្នុងកិច្ចសន្ទនា តាមទូរស័ព្ទថា ធ្វើការរួមគ្នា លើបញ្ហាអាវុធនុយ ក្លេអ៊ែកូរ៉េខាងជើង

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ នៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក Kang Min-seok បាននិយាយក្នុងសន្និសីទកាសែតមួយថា លោក មូន និងលោក បៃដិន បាននិយាយគ្នាអស់រយៈពេល១៤នាទី នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងកិច្ចសន្ទនាគ្នាជាលើកដំបូង ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិករូបនេះ បានឈ្នះការបោះឆ្នោតកាលពីសប្ដាហ៍មុន។

តាមសម្តីរបស់លោក Kang Min-seok បានឲ្យដឹងថា លោក បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងបន្តរក្សាយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាការពារជាតិចំពោះប្រទេសកូរ៉េខាងត្បូង និងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែកូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top