ព័ត៌មានអន្តរជាតិ

Tripadvisor ព្រមានសណ្ឋាគារមួយ នៅថៃដែលបានប្តឹង ភ្ញៀវម្នាក់ដាក់គុក

បរទេស ៖ ជាហេតុការណ៍ មិនសូវកើតឡើងឡើយ សម្រាប់វិស័យទេសចរណ៍ ខណៈដែលសណ្ឋាគារ មួយនៅថៃបានប្តឹង តុលាការឲ្យចាប់ខ្លួនភ្ញៀវម្នាក់ របស់ខ្លួនដាក់គុក ក្រោយបុរសម្នាក់ នោះបានធ្វើការសរសេរ មតិអវិជ្ជមាន (review) ក្នុងបទពិសោធ ដែលគាត់ទទួលបានសេវាកម្ម ពីសណ្ឋាគារមួយនោះ ។

សណ្ឋាគារ Sea View Resort ត្រូវបានភ្ញៀវរបស់ខ្លួនម្នាក់ ដែលមានឈ្មោះថា Wesley Barnes សរសេរ រៀបរាប់ពីពាក្យពេជអវិជ្ជមាន ជាច្រើនប៉ុន្តែក្រោយមកបុរសជនជាតិ អាមេរិករូបនេះត្រូវបានសណ្ឋាគារប្តឹង ឲ្យប៉ូលីសចាប់ឃាត់ ខ្លួននិងដាក់ទោសព្រមទាំងឲ្យគាត់ធ្វើការ សូមទោសជាសាធារណៈផង។

ក្រោយពី Barnes បានចាកចេញ ពីប្រទេសថៃ និងរួចទោសហើយនោះ Tripadvisor ដែលជាម្ចាស់វេបសាយ ដែលបុរស រូបនេះបានសរសេររៀបរាប់ពី Sea View Resort នោះបានចេញមកប្រតិកម្មព្រមានចំៗ ទៅលើសណ្ឋាគារដោយបញ្ជាក់ថា ជាគោលការណ៍ភ្ញៀវទាំងអស់មានសិទ្ធយ៉ាងទូលាយក្នុង ការបញ្ចេញមតិមិនល្អឬល្អ របស់គាត់ទៅនឹងទីតាំងណាមួយ ដែលគាត់បានស្នាក់នៅ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top