បរទេស ៖ ព្រះរាជ្ជទាយាទ អារ៉ាប៊ីសាអូឌីត បានមានបន្ទូលនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងវាយប្រហារអ្នកណា ដែលគម្រាមកំហែង ដល់សន្តិសុខ និងស្ថិរភាពជាតិខ្លួន ដោយប្រើកណ្ដាប់ដៃដែក ក្រោយមួយថ្ងៃបន្ទាប់ពីការ វាយប្រហារមួយ លើពិធីទិវារំឭកការចងចាំមួយ ធ្វើឲ្យរបួសមនុស្សពីរនាក់ ។
តាមសេចក្តីរាយការណ៍ ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានធ្វើការអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើពិធីមិនមែនមូស្លីម នៅក្នុងទីក្រុង Jeddah ក្នុងអំឡូងពេលធ្វើពិធីរំឭក ការចងចាំសង្គ្រាមលោកលើកទីមួយនោះ ដែលមានការចូលរួមដោយមន្ត្រីស្ថានទូតបារាំង និងស្ថានទូតផ្សេងទៀត។
តាមការចេញផ្សាយ របស់កាសែតអារ៉ាប៊ីសាអូឌីត SPA ព្រះអង្គម្ចាស់ Mohammed bin Salman បានមានព្រះបន្ទូលដូច្នេះថា “យើងនឹងបន្តវាយប្រហារដោយប្រើកណ្ដាប់ដៃដែក ចំពោះអ្នកណា ដែលគិតបង្កការគម្រាមកំហែង ដល់សន្តិសុខនិងស្ថិរភាពរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង