ព័ត៌មានអន្តរជាតិ

ជិតផុតពូជ ៖ ប្រភេទសត្វស្វាថ្មី រកឃើញនៅលើភ្នំភ្លើង មីយ៉ាន់ម៉ា នៅសល់តិចជាង ២៥០ ក្បាល នៅលើពិភពលោក

មីយ៉ាន់ម៉ា ៖ មជ្ឈមណ្ឌលសត្វអាល្លឺម៉ង់ បាននិយាយថា ប្រភេទសត្វស្វាថ្មីមួយ ត្រូវបានគេរកឃើញនៅលើភ្នំភ្លើងមួយ នៅប្រទេសមីយ៉ាន់ម៉ានោះ នាពេលបច្ចុប្បន្នវាជិតផុតពូជ ទៅហើយ ដោយនៅសល់តិច ជាង ២៥០ ក្បាលទៀតតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សត្វស្វា Popa langur ត្រូវបានគេរកឃើញបន្ទាប់ពីការ សិក្សាហ្សែនយ៉ាងទូលំទូលាយ ដោយមជ្ឈមណ្ឌលសត្វអាល្លឺម៉ង់ និងសត្វនិង អន្តរជាតិ ។ ធ្វើការពីការស្ទង់មតិយ៉ាង ទូលំទូលាយនៅក្នុងប្រទេស មីយ៉ាន់ម៉ា និងព័ត៌មានពីសារមន្ទីររាប់បញ្ចូលទាំងគំរូ មានអាយុកាល ១០០ ឆ្នាំនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្រុមនេះបានបញ្ជាក់ថា វាជាប្រភេទសត្វស្វា ដែលមិនត្រូវបានគេចាត់ទុកពីមុន។

សត្វនេះត្រូវបានគេរកឃើញ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានគេដាក់ឈ្មោះ តាមភ្នំពិសិដ្ឋ ជាកន្លែងមានសត្វប្រមាណ ១០០ក្បាលក្នុងចំណោម ២៥០ ក្បាល ឬក៏ជាការរស់នៅដ៏កម្រ របស់សត្វស្វាPopa langur នៅលើពិភពលោក ដោយសារតែវាមានរង្វាង់ប្លែកៗ នៅជុំវិញភ្នែក និងរោមពណ៌ប្រផេះ ។

ភ្នំ Popa គឺជាភ្នំភ្លើងជាជម្រកសត្វព្រៃដ៏សំខាន់ និងជិតផុតពូជក៏ដូចជាកន្លែងសក្ការៈបូជា ព្រមទាំងជាជម្រករបស់វិញ្ញាណ ដែលមានឈ្មោះ ថា ‘Nat’ ។ ប្រភេទសត្វថ្មីមានរស់នៅ ក្នុងចំនួន៤ដាច់ស្រយាល នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា ។ ហើយក្រុមទាំង៤ នៃក្រុមទាំងអស់ត្រូវបានគំរាមកំហែង ដោយការបាត់បង់ទីជម្រក និងការបរបាញ់៕ ដោយ៖លី ភីលីព

Most Popular

To Top