BBC៖ នាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេបំផុត លើពិភពលោកគឺព្រះអង្គម្ចាស់ Khalifa bin Salman Al Khalifa នៃប្រទេសបារ៉ែន បានទទួលមរណភាពក្នុងព្រះជន ៨៤ ព្រះវស្សា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Khalifa ដែលបានចូលកាន់តំណែង បន្ទាប់ពីប្រទេសបារ៉ែន ទទួលបានឯករាជ្យនៅឆ្នាំ ១៩៧១ បានទទួលការព្យាបាល នៅមន្ទីរពេទ្យមួយនៅសហរដ្ឋអាមេរិក ។ ព្រះអង្គម្ចាស់ Khalifa ជាពូរបស់ស្តេច Hamad ហើយមានតួនាទីដ៏មានឥទ្ធិពល នៅក្នុងគ្រួសាររាជវង្ស ។
ព្រះអង្គម្ចាស់ត្រូវបាន អ្នកខ្លះ ចាត់ទុកថា ជាអ្នកប្រកាន់ខ្ជាប់ តឹងរឹង ហើយការដកព្រះអង្គ ចេញត្រូវបានទាមទារដោយក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងកំឡុងពេល នៃការបះបោរនៅនិទាឃរដូវអារ៉ាប់ ដែលបានបរាជ័យក្នុងឆ្នាំ ២០១១ ។
ទ្រង់បានមានបន្ទូលថា និទាឃរដូវអារ៉ាប់បាននាំមកនូវតែការស្លាប់ ភាពវឹកវរនិងការបំផ្លិចបំផ្លាញប៉ុណ្ណោះ ហើយបានបដិសេធ ការអះអាងថា ទ្រង់បានរារាំងកិច្ចប្រឹងប្រែងកែទម្រង់ នយោបាយនៅក្នុងប្រទេសបារ៉ែន៕
ប្រែសម្រួលៈ ណៃ តុលា