ទីក្រុងរ៉ូម៖ក្រុមអ្នកជំនាញបាននិយាយថា ព្រះវិហារបាត់បង់ជាយូរមកហើយបានគិតថា ជាកន្លែងដែលព្រះយេស៊ូវបានព្យាបាលស្ត្រីបានហូរឈាមនោះ ត្រូវបានរកឃើញដោយបុរាណវិទូដោយកប់នៅក្រោមផ្លូវមួយនៅក្នុងទីក្រុងរ៉ូមបុរាណនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Haifa ជឿថា ព្រះវិហារនេះគឺស្ថិតនៅក្នុងទីក្រុងបាណានាបុរាណ ត្រូវបានគេដាក់ឈ្មោះថ្មីថា Caesarea Philippi ក្នុងអំឡុងពេលនៃជីវិតរបស់ព្រះយេស៊ូ។ ប្រវត្ដិវិទូរបស់Byzantine លោក Eusebius បានសរសេរថា នៅពេលស្ត្រីដែលហូរឈាមត្រូវបានជាសះស្បើយនាងបានតម្កល់រូបសំណាកដើម្បីរម្លឹកអព្ភូតហេតុនៅក្នុងព្រះវិហារមួយជិតភពទឹកនៅ Caesarea Philippi ស្ថិតនៅលើភ្នំGolan Heights រវាងស៊ីរី និងលីបង់។
ការជីករបស់បុរាណវិទ្យានាពេលថ្មីៗនេះនៅក្នុងទីក្រុងបានបង្ហាញពីអាគារព្រះវិហារដែលបានលាក់ពីមុន ស្ថិតនៅក្រោមផ្លូវមួយជិតប្រភពទឹក។លោកសាស្ត្រាចារ្យ Adi Erlich បាននិយាយថា ប្រភពបុរាណបានអះអាងថា រូបសំណាកនេះត្រូវបានបំបែកជាបំណែក ហើយបំណែកទាំងនោះត្រូវបានដាក់បង្ហាញ និងប្រគល់ជាវត្ថុបុរាណ។
Erlich បានបន្តថា យើងណែនាំថា ព្រះវិហារដែលត្រូវបានបង្ហាញតាមរយៈពួកយើងប្រហែលជាក្រុមជំនុំនេះដែលទាក់ទងនឹងអព្ភូតហេតុ ខណៈមានព្រះវិហារមួយផ្សេងទៀតនៅក្បែរនោះវេជ្ជបណ្ឌិត Erlich ជឿជាក់ថា ព្រះវិហារដែលទើបនឹងរកឃើញថ្មីនេះសមនឹងកន្លែងដែលមានអព្ភូតហេតុព្រះគម្ពីរ។
អ្នកស្រាវជ្រាវរូបនេះបានពន្យល់ថា មានព្រះវិហារមួយផ្សេងទៀតត្រូវបានជីកកាលពី ៣០ ឆ្នាំមុននៅផ្នែកម្ខាងទៀតនៃប្រភពទឹក ប៉ុន្តែព្រះវិហារតូចរបស់យើងគឺមានកន្លែងចងចាំជាងកន្លែងមានសេវាកម្មជាក់ស្តែង៕ ដោយ៖លី ភីលីព



