បរទេស ៖ កងទ័ពមកពីប្រទេស អាល្លឺម៉ង់ ក្រិក ហូឡង់ និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ ដំឡើងប្រព័ន្ធបាញ់មីស៊ីលណាតូ ឆ្នាំ២០២០ នៅក្នុងប្រទេសក្រិក ។
យោងតាមសេចក្តី ប្រកាសព័ត៌មានមួយ ពីទីបញ្ជាការចំានៅអឺរ៉ុប របស់សហរដ្ឋអាមេរិក បាន ឲ្យដឹងថា សមយុទ្ធបាញ់គ្រាប់ពិត នៃប្រព័ន្ធការពារដែនអាកាស ពហុជាតិដឹកនាំដោយ អាល្លឺម៉ង់ បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ ។
កងទ័ពជាង២៥០នាក់ កំពុងតែធ្វើការចូលរួម នៅក្នុងសមយុទ្ធនោះ ហើយពួកគេនឹងធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ដំឡើងប្រព័ន្ធការពារដែនអាកាស មានមូលដ្ឋាននៅលើគោកពហុជាតិ និងបង្ហាញពីទីតាំងគម្រាម កំហែងដែនអាកាសទាំងអស់ ៕
ប្រែសម្រួល៖ប៉ាង កុង