បរទេស៖សារព័ត៌មានបរទេស នៅថ្ងៃសុក្រ បានចេញផ្សាយថា ការផលិតផលស្មាតហ្វូន ទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ២៧ភាគរយ នៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងតួលេខ នៅខែដូចគ្នាកាលពីឆ្នាំមុន ។
តួលេខដដែលក៏បានបង្ហាញដែរថា តម្រូវការស្មាតហ្វូន មានភាពតិចតួច បើទោះបីជាប្រទេសចិន បានងើបឡើងវិញ ពីចេញពីវីរុសកូវិដ១៩ ហើយក្រុមហ៊ុន Apple និងគូប្រជែងក្នុងស្រុក របស់ខ្លួន ដូចជាក្រុមហ៊ុន Huawei Technologies Co Ltd នឹងប្រកួតប្រជែង នៅក្នុងទីផ្សារដែលកំពុងធ្លាក់ចុះ។
គួរឲ្យដឹងដែរថាក្រុមហ៊ុន ផលិតទូរស័ព្ទបាននាំចេញទូរស័ព្ទចំនួន ២៥ លានគ្រឿង ក្នុងខែតុលាធៀបនឹង ៣៤,៦ លានគ្រឿងកាលពីមួយឆ្នាំមុន
នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន ដែលហៅកាត់ថាCAICT៕
ប្រែសម្រួល៖ស៊ុនលី