ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងល្អរវាង កូរ៉េខាងត្បូង-ជប៉ុន ពិតជាមាន សារៈសំខាន់ណាស់ សម្រាប់អាមេរិក

វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានលើកឡើហថា ទំនាក់ទំនងល្អរវាងកូរ៉េខាងត្បូង និងជប៉ុន មានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយការគំរាមកំហែងប្រឆាំងនឹងតម្លៃរួម ដូចជាប្រជាធិបតេយ្យ និងសេរីភាពនៃការនិយាយ។

 លោក Marc Knapper ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េ និងជប៉ុន ក៏បានឲ្យដឹងផងដែរថា ប្រទេសរបស់លោកកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទីក្រុងសេអ៊ូល និងតូក្យូ ទោះបីជាកិច្ចប្រឹងប្រែងរបស់ខ្លួន អាចនឹងមិនត្រូវបានបង្ហាញឱ្យសាធារណជនឃើញក៏ដោយ។

លោកថា “ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងគឺមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ពីព្រោះការត្រលប់ទៅអ្វីដែលខ្ញុំបាននិយាយពីមុនមកនោះ គឺជាប្រទេសប្រជាធិបតេយ្យពីរ គឺប្រទេសសេរី និងតម្លាភាពដែលជាការងារ ដែលយើងធ្វើនៅសហរដ្ឋអាមេរិក”។ 

លោកបានឲ្យដឹងនៅក្នុងសិក្ខាសាលាតាមគេហទំព័រ ដែលរៀបចំដោយវិទ្យាស្ថាន Brookings ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា “ប្រសិនបើយើងទាំងបីប្រទេសមិនក្រោកឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យទេប្រសិនបើយើងមិនក្រោកឈរ ដើម្បីសេរីភាពទេតើអ្នកណានឹងងើបឡើងទៅ?”  ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top