ព័ត៌មានអន្តរជាតិ

លោកអាប់ភីស៊ីត វេចាជីវ៉ា ជំរុញឲ្យលោក ប្រាយុទ្ធ បង្ហាញសញ្ញារឹងមាំថា លោកកំពុងគាំទ្រ ដល់ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដោះស្រាយជម្លោះនយោបាយ

បាងកក ៖ អតីតនាយករដ្ឋមន្រ្តី លោក អាប់ភីស៊ីត វេចាជីវ៉ា បានអំពាវនាវដល់ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូឆា ឱ្យបង្ហាញសញ្ញាច្បាស់ និងរឹងមាំថា លោកកំពុងគាំទ្រ ដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយជម្លោះនយោបាយ ។

ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការព្រាងឡើងវិញនូវធម្មនុញ្ញដែលរៀបចំឡើង ដោយសមាគមអ្នកសារព័ត៌មានថៃ លោកអាប់ភីស៊ីត បានលើកឡើងថា មានភាពច្របូកច្របល់ លើបញ្ហាធម្មនុញ្ញនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយក្រុម និងសមាជិកសភាគណបក្ស Palang Pracharath បានទាមទារឱ្យមានការពិនិត្យឡើងវិញ លើប្រព័ន្ធយុត្តិធម៌លើសេចក្តីព្រាងច្បាប់ចំនួន ៣ ។

ឯកសារចំនួន ៣ ដែលស្ថិតក្នុងចំណោមសំណើធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញចំនួន ៦ ដែលនឹងត្រូវពិនិត្យពិច័យដោយសភា នៅសប្តាហ៍ក្រោយស្វែងរកការ ផ្លាស់ប្តូរទៅផ្នែក ២៥៦ ដើម្បីបើកផ្លូវសម្រាប់ការបង្កើត សន្និបាតព្រាងច្បាប់ ។

គួរបញ្ជាក់ថា ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Somchai Swangkarn ក្រុមនេះបានដាក់ញត្តិមួយទៅកាន់ ប្រធានសភាលោក Chuan Leekpai ដោយស្នើឱ្យសេចក្តីព្រាងទាំង៣ ត្រូវបានពិនិត្យដោយតុលាការរដ្ឋធម្មនុញ្ញ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top