ព័ត៌មានអន្តរជាតិ

ការរីកចម្រើន សំណងនៅភាគខាងត្បូង នៃអង់គ្លេសប្រហែល ២៥០០មុន គ,ស ជាយុទ្ធសាស្រ្តចុងក្រោយ របស់អ្នកសាងសង់ យុគសម័យថ្ម

អង់គ្លេស ៖ ការរីកដុះដាល នៃសំណង់ យុគសម័យថ្ម បានបង្កើតជាការនាំផ្លូវចុងក្រោយ បង្អស់របស់អ្នកសាងសង់ Neolithic នៅភាគខាងត្បូង នៃចក្រភពអង់គ្លេស មុនពេលការមកដល់ នៃអ្នកតាំងលំនៅអឺរ៉ុប នៅប្រហែលពីកាល២៥០០ឆ្នាំ មុខគ.សទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាផ្នែកបុរាណមួយ បានសន្និដ្ឋានថា ជម្រៅមេហ្គាដ៏ធំមួយនៅ Dorset គឺជាផលនៃសកម្មភាពអគារ ដ៏គួរឲ្យញញើតដែលត្រូវបានសាងសង់ ក្នុងរយៈពេលតិចជាង១២៥ ឆ្នាំ។ ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស បានអនុវត្តបច្ចេកទេសកំណត់ ពេលវេលាយ៉ាងរលូនទៅនឹងសំណាក យកចេញពីរចនាសម្ពន្ធ័ Mount Pleasant មានទីតាំងនៅជិត Dorchester នៅដើមទសវត្សទី ៧០ ។

អាគារ Mount Pleasant គឺជាផ្នែកមួយនៃផ្នែកទំាង៥ដ៏ធំ ត្រូវបានគេស្គាល់នៅភាគខាងត្បូង នៃចក្រភពអង់គ្លេស ចាប់ពីពេលនេះ អ្នកផ្សេងទៀតគឺ Marden, Durrington Walls, Avebury និង Knowlton ។ ប្រាសាទបុរាណ Stonehenge ក៏ត្រូវបានតំឡើងនៅក្នុងរយៈពេលដូចគ្នា។ ក្រុមអ្នកជំនាញជឿជាក់ថា អាគាររាងរង្វ់ គឺជាកន្លែងសម្រាប់ពិធី និងពិធីជប់លៀង សម្រាប់មនុស្សធ្វើដំណើរឆ្ងាយ ។

អ្នកនិពន្ធ និងអ្នកបុរាណវិទូ Susan Greaney នៃសាកលវិទ្យាល័យ Cardiff បាននិយាយថា ការកំណត់ពេលវេលាថ្មីនេះ ពិតជាជួយឲ្យយើងយល់ អំពីរយៈពេល២,៥០០ ឆ្នាំមុនគ.ស។ រូបភាពដែលកំពុងលេចចេញមក គឺការផ្ទុះសកម្មភាពសាងសង់ នៅពីក្រោយវិមានដ៏ធំ និងកម្លាំងពលកម្មកំពុងត្រូវបាន សាងសង់នៅទូទាំងភាគខាងត្បូង នៃចក្រភពអង់គ្លេស ហើយប្រហែល ជានៅឆ្ងាយទៀតផង ។

អាគារ Mount Pleasant អាចនឹងមានមនុស្សជាច្រើន ចូលរួមជីកប្រឡាយដ៏ធំជាមួយ នឹងឧបករណ៍ងាយៗ ដូចជាកណ្តុរ រើសយកជាដើម ។ ទោះបីការសាងសង់ផ្នែកផ្សេងៗ បានកើតឡើងជាច្រើនដំណាក់កាល ដោយមានជំនាន់បន្តបន្ទាប់គ្នា កំពុងធ្វើការសាងសង់ វារាល់ការងារទាំងអស់ ត្រូវបានប្រមូលផ្តុំក្នុងរយៈពេល តែជាងមួយសតវត្សរ៍ប៉ុណ្ណោះ ៕ ដោយ៖លី ភីលីព

Most Popular

To Top