ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជីវបច្ចេកវិទ្យា វិទ្យសាស្រ្ត អាមេរិក Moderna ៖ វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាព ជាង ៩៤ភាគរយហើយ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យា វិទ្យាសាស្ត្រ Moderna Inc បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងពិសោធន៍ របស់ខ្លួនមានប្រសិទ្ធភាព ៩៤.៥ ភាគរយ ក្នុងការការពារជំងឺកូវីដ-១៩ ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនទី ២ របស់សហរដ្ឋអាមេរិក ដែលបង្ហាញលទ្ធផលជោគជ័យ ក្នុងការបង្កើតវ៉ាក់សាំង ប្រឆាំងនឹងជំងឺរាតត្បាត ។

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅរដ្ឋ Massachusetts បានឲ្យដឹងថា ខ្លួនគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ នៅសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយក៏នឹងដាក់ពាក្យសុំការ អនុញ្ញាតទៅទីភ្នាក់ងារ និយតកម្មពិភពលោកផងដែរ ។

ក្រុមហ៊ុនមាន កិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្គត់ផ្គង់ប្រទេសអាស៊ីនេះ នូវកម្រិតវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនចំនួន ២៥ លាននាក់ ដែលចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំក្រោយ នៅពេលដែលថ្នាំវ៉ាក់សាំងត្រូវបានអនុម័ត ក្រុមហ៊ុនតាដាបា របស់ជប៉ុន នឹងលក់និងចែកចាយនូវដូសនេះ។

លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានលើកឡើងថា“ នេះគឺជាពេលវេលាដ៏សំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ – ១៩ របស់យើង”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top