បរទេស ៖ មន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងដាក់ច្បាប់គម្លាត់ទំនាក់ទំនង សង្គមកាន់តែតឹងរឹងខ្លាំងឡើង សម្រាប់តំបន់ទីក្រុងសេអ៊ូល ក្រោយមួយខែបន្ទាប់ ពីធ្វើការបន្ធូរបន្ថយ និងបានព្រមានអំពីវិបត្តិកាន់តែធំឡើង ប្រសិនបើកិច្ចប្រឹងប្រែងប្រឆាំងជម្ងឺកូវីដ១៩ បរាជ័យក្នុងការទប់ស្កាត់ មិនមានករណីថ្មីកើនឡើង។
ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ការទប់ស្កាត់ការតែតឹងរឹងខ្លាំងឡើងនេះ នឹងហាមមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នា ជាសាធារណៈនៃមនុស្ស១០០នាក់ ឬក៏ច្រើនជាងនោះ កម្រិតសេវាផ្នែកសាសនា និងទស្សនកិច្ចជននៅក្នុងព្រឹត្តិការណ៍កីឡា ដល់ទៅ៣០ភាគរយ និងតម្រូវឲ្យ ទីតំាងមានហានិភ័យខ្ពស់នានា មានដូចជាក្លិបនិងខារ៉ាអូខេជាដើម ពង្រីកគម្លាតពីគ្នាក្នុងចំណោមភ្ញៀវ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេស មានរឿងរ៉ាវជោគជ័យក្នុងការកាត់បន្ថយ ការឆ្លងមេរោគកូរ៉ូណា លើពិភពលោក បន្ទាប់ពីការដោះស្រាយ បាននូវការរាតត្បាតជម្ងឺកូវីដ១៩ដ៏ធំដំបូងគេ នៅក្រៅប្រទេសចិន ដោយធ្វើការតាមដាន និងការធ្វើតេស្ត ប៉ុន្តែនៅតែបន្តធ្វើការប្រយុទ្ធ ចំពោះកំណើននៃការឆ្លងជារឿយៗ៕
ប្រែសម្រួល៖ប៉ាង កុង