បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃឡង់ដ៏ និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB)បានចុះកិច្ចព្រមព្រៀងគ្នា មួយកាលពីថ្ងៃចន្ទ សម្រាប់ប្រទេសថៃឡង់ដ៏ ក្នុងការផ្តល់ប្រាក់កម្ចីជួយសង្គ្រោះប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ច រងផលប៉ះពាល់ខ្លាំង ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កម្ចីជាមួយនាយក ADB ប្រចាំប្រទេសថៃឡង់ដ៏ លោក Hideaki Iwasaki បានថ្លែងថា “ប្រាក់កម្ចី១,៥ពាន់លានដុល្លារ ជាចំណែកនៅក្នុងប្រទេសថៃឡង់ដ៏ ចំនួន១ទ្រីលានបាត ស្មើនឹង៣៣ពាន់លានដុល្លារ សម្រាប់កម្ចីសង្គ្រោះបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹង ផលប៉ះពាល់ដោយជំងឺឆ្លងរាតត្បាត” ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុបានថ្លែងថា ប្រាក់កម្ចីសម្រាប់ឆ្លើយតបទៅនឹងសកម្មភាពនៃជំងឺកូវីដ១៩ និងកម្មវិធីចំណាយគាំទ្រនឹងផ្តោតសំខាន់លើការជួយសង្គ្រោះសុខភាពសាធារណៈ សងនូវផលប៉ះពាល់ទាំងនោះដោយសារវីរុស និងកញ្ចប់ថវិកាសម្រាប់ស្តារសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា