បរទេស ៖ ទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក និងទាហានជើងទឹកលើ នាវានាវាពិឃាត USS John Finn តាមសេចក្តីរាយ ការណ៍ បានបាញ់ស្កាត់កម្ទេចគោលដៅ ជាតំណាងមីស៊ីលផ្លោងឆ្លងទ្វីបមួយ ដោយមីស៊ីល Standard Missile-3 Block IIA នៅក្នុងអំឡុងបង្ហាញ ការតេស្តសាកល្បង ការហោះហើរ កាលពីថ្ងៃចន្ទ ។
យោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណ គោលដៅនោះ គឺត្រូវបានបាញ់ចេញពីកន្លែងតេស្តសាកល្បងការពារមីស៊ីលផ្លោង Ronald Reagan នៅហាវ៉ៃ ឆ្ពោះទៅកាន់តំបន់មហាសមុទ្រ ដែលស្ថិតនៅភាគឦសានរបស់រដ្ឋនេះ។
នាវាពិឃាតបានប្រើប្រាស់ សមត្ថភាពចាប់សញ្ញាពីចម្ងាយ តាមរយៈបណ្ដាញទំនាក់ទំនងគ្រប់គ្រងលើការបញ្ជា និងត្រួតពិនិត្យសមរភូមិ ជាផ្នែកនៃកិច្ចការពារ សេណារីយ៉ូហាវ៉ៃ ហើយបន្ទាប់មកទៀត ក៏បាញ់មីស៊ីល SM-3 Block IIA មួយគ្រាប់ កម្ទេចគោលដៅនោះតែម្តង ៕
ប្រែសម្រួល៖ប៉ាង កុង