ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូង-អាមេរិក ប្ដេជ្ញាពង្រឹងសម្ព័ន្ធភាពទ្វេភាគី

សេអ៊ូល ៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Christopher Miller បានជួបជជែកគ្នាតាមទូរស័ព្ទ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

លោក Miller ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយលោក Suh ចាប់តាំងពីចូលកាន់តំណែងកាលពីដើមខែនេះ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបណ្តេញលោក Mark Esper ចេញពីតំណែង មុនពេលប៉ុន្មានខែមុនពេលចាកចេញ ពីតំណែងរបស់លោកផងដែរ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា“ នៅថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋមន្រ្តីស្តីទីការពារជាតិ លោក Christopher Miller បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការពារជាតិ សាធារណរដ្ឋកូរ៉េ ដើម្បីបញ្ជាក់ជាថ្មីនូវភាពរឹងមាំ នៃសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក – សាធារណរដ្ឋកូរ៉េ”៕
ដោយ ឈូក បូរ៉ា

Most Popular

To Top