ព័ត៌មានអន្តរជាតិ

ឃ្លាតឆ្ងាយសែនយូរ ពេលនេះ Tom & Jerry វិលមកឈ្លោះគ្នាជាថ្មី មានទាំងតួអង្គមនុស្សទៀត

រឿង​គំនូរ​ជីវចល​ ដែល​មាន​ការ​គាំទ្រ ​ច្រើន​លើសលប់​លំដាប់​សកល​ «TOM & JERRY» បាន​វិល​មក​ជា​ថ្មី​ ប៉ុន្តែ​ជា​ខ្សែភាពយន្ត​ខ្នាតធំ​ ដែល​ជា​ការផលិតដោយ​ Warner Bros. Pictures ហើយ​គ្រោង​នឹង​បញ្ចាំង​នៅ​ឆ្នាំ ២០២១។

ភាពយន្ត​គំនូរ​ជីវចល​នេះ​ នឹង​ក្លាយ​ជា​ទស្សនីយភាព​ប្លែក​ ព្រោះ​ក្រៅពី​មាន​តុក្កតា រឿង​នេះ​ក៏ផលិត​ជា​ Live-Action មាន​សកម្មភាព​មនុស្សដែរ។ ចំណែក​វីដេអូ​ Trailer ផ្លូវការ​ត្រូវ​បាន​បង្ហាញ​ដោយ​ Channel YouTube របស់​ Warner Bros. Picture នៅ​ថ្ងៃ​ទី​ ១៨ ខែវិច្ឆិកា ឆ្នាំ២០២០​នេះ។ មក​ទល់ពេល​នេះ​វា​កំពុង​ពេញ​និយម​លើ YouTube រហូត​ជាប់​ Tranding លេខ ៥ ទូទាំង​ពិភពលោក (គិត​ក្រោយ ១៤ម៉ោង​ក្រោយ​វីដេអូ​ត្រូវ​បាន​បង្ហោះ)។ ប្រភព៖sabay

ទស្សនាដូចខាងក្រោម៖

Most Popular

To Top