បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា សត្វកវែងពូជសំបុរពណ៍ស តែមួយគត់លើលោកនោះគឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអាច បំពាក់ឧបករណ៍តាមដាន GPS បានហើយ។
ក្រុមអ្នកវិទ្យាសាស្ត្រជាអ្នកអភិរក្ស សត្វព្រៃមានមូលដ្ឋាន នៅក្នុងប្រទេសកេនយ៉ា បានបន្តទៀតថា ក្រោយបំពាក់ឧបករណ៍នេះហើយនោះគេនឹងអាចធ្វើការតាមដាន ទៅលើសត្វកវែងពណ៍ស ដ៏ឯកោនិងតែមួយគត់ លើលោកមួយនេះជាមួយ នឹងពេលវេលាជាក់ស្តែង។
ក្រុមអ្នកអភិរក្សបានបង្ហាញ ពីក្តីបារម្ភព្រោះថា ក្រុមគ្រួសាររបស់សត្វកវែងនេះ ចំនួន២ក្បាលគឺធ្លាប់ត្រូវបានក្រុមព្រាន ព្រៃសម្លាប់តាំងតែពីខែមិនា ។ ដូចនេះការតាមដានជាមួយនឹង GPS នឹងអាចបង្ការសត្វកវែង ដ៏កម្រមួយនេះចេញពីសកម្មភាព ដ៏អាក្រក់បែបនេះសា
ជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី