វ៉ាស៊ីនតោន៖ សភាតំណាងសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានអនុម័តនូវសេចក្តីសម្រេចចំនួន ២ ដោយអំពាវនាវឱ្យមានកិច្ចខិត ខំប្រឹងប្រែងពង្រឹងសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក – កូរ៉េខាងត្បូង ដែលថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិភាពនៅអាស៊ី និងពិភពលោក។
ដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយ ដែលត្រូវបានដាក់ជូនក្នុងខែមេសា ដោយលោក Tom Suozzi (D-NY) បានបង្ហាញពីសារៈសំខាន់នៃសម្ព័ន្ធភាព និងការរួមចំណែក ដែលធ្វើឡើងដោយជនជាតិ អាមេរិកកាត់កូរ៉េនៅសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា សភាតំណាង (១) ទទួលស្គាល់តួនាទីសំខាន់ ដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ដើរតួក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក (២) អំពាវនាវឱ្យពង្រឹង និងពង្រីកការទូត៕
ដោយ ឈូក បូរ៉ា