បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer បានសង្កត់ធ្ងន់គាំទ្របន្ថែម ចំពោះគោលជំហររបស់លោក នៅក្នុងសប្ដាហ៍នេះថា អឺរ៉ុបនៅតែពឹងផ្អែកការធានា សន្តិសុខពីសហរដ្ឋអាមេរិក ។
ក្នុងសុន្ទរកថាមួយ នៅទីក្រុង លោក Annegret Kramp-Karrenbauer បានមានប្រសាសន៍ដូច្នេះថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្ត ដ៏សំខាន់បំផុត ក្នុងគោលនយោបាយសន្តិសុខ និងការពារជាតិ ហើយដោយគ្មានសមត្ថភាព អាវុធនុយក្លេអ៊ែ និងអាវុធធម្មតានរបស់អាមេរិកនោះ អាល្លឺម៉ង់និងអឺរ៉ុប មិនអាចការពារខ្លួនឯងបានទេ។ ទំាងនេះជាការពិតគួរយកចិត្តទុកដាក់ ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រី ការពារជាតិ អាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការមិនយល់ស្របចំ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ ដោយលោកលើកឡើងថា ប្រទេសអឺរ៉ុប ត្រូវតែបង្កើនសមត្ថភាពការពារជាតិខ្លួនឯងផ្ទាល់ ដើម្បីទទួលបានការគោរព ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង