សេអ៊ូល៖ យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា ឧត្តមសេនីយកំពូលអាមេរិក ប្រចាំកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយសមាជិកសភា កូរ៉េខាងត្បូង ជាច្រើនរូប ក្នុងកំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់ពួកគេ ទៅកាន់ទីស្នាក់ការកណ្តាល នៃកងទ័ពសហរដ្ឋអាមេរិក។
យោងតាមយោធាអាមេរិក លោកឧត្តមសេនីយ៍ Robert Abrams បានមានកិច្ចពិភាក្សាតុមូលជាមួយ សមាជិកគណៈកម្មាធិការការពារសភា អំពីវិធីធ្វើឱ្យសម្ព័ន្ធមិត្ត រវាងប្រទេសទាំងពីរកាន់ តែស៊ីជម្រៅ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Abrams បានសង្កត់ធ្ងន់លើសារសំខាន់នៃសម្ព័ន្ធភាព និងការថែរក្សាជំហរការពារជាតិរួមគ្នាដើម្បីធានាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕
ដោយ ឈូក បូរ៉ា