បរទេស ៖ ប្រទេសកាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាត់ទុកកម្មវិធីគាំទ្រ ដោយរដ្ឋ នៅក្នុងប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់និងកូរ៉េខាងជើង ថាជាការគម្រាមកំហែង ផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតដ៏ធំ សម្រាប់ជាលើកដំបូង និងបាននិយាយថា ខ្លួនភ័យខ្លាចថា តួអង្គបរទេសទាំងនោះ អាចនឹងព្យាយាមបង្អាក់ការផ្គត់ផ្គង់ថាមពល។
ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់លើរលកសញ្ញា ដែលឈ្មោះថា ស្ថាប័នបង្កើតសន្តិសុខផ្នែកទំនាក់ទំនង ហៅកាត់ថា CSE បាននិយាយថា កម្មវិធីទាំងអស់នោះ បានបង្កឲ្យមានការគម្រាម កំហែងបែបយុទ្ធសាស្ត្រដ៏មហិមាបំផុត ចំពោះប្រទេសកាណាដា។
គួរបញ្ជាក់ថា ប្រទេសចិននិងប្រទេសរុស្ស៊ី នាពេលថ្មីៗកន្លងមកនេះ តែងតែធ្វើការបដិសេធដដែលៗ ថា មិនបានព្យាយាមជ្រៀត ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់នានា របស់ប្រទេសដទៃទៀតនោះទេ ។ ចំណងមិត្តភាពរបស់កាណាដជាមួយប្រទេសចិន ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់៕
ប្រែសម្រួល៖ប៉ាង កុង