តូក្យូ ៖ មេដឹកនាំជប៉ុន និងអូស្រ្តាលីបានឲ្យដឹងថាភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយយល់ស្របជាគោលការណ៍ ស្តីពីកតិកាសញ្ញា“ ប្រវត្តិសាស្ត្រ” ដើម្បីជួយសម្រួលដល់សមយុទ្ធរួមគ្នា ខណៈដែលសម្ព័ន្ធមិត្តសំខាន់ របស់អាមេរិក នៅអាស៊ីព្យាយាមប្រឆាំងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន។
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងសមភាគីអូស្ត្រាលីលោក Scott Morrison បានសម្តែងនូវការព្រួយ បារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ជម្លោះដែនទឹកដែលក្រុងប៉េកាំង កំពុងធ្វើសង្គ្រាមលើកោះសិប្បនិម្មិត ទោះបីជាមានការតវ៉ាពីប្រទេសជិតខាង និងសមុទ្រចិនខាងកើតក៏ដោយ។
ប្រទេសចិន បានអះអាងទៅប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលជាប្រជុំកោះគ្មានមនុស្សរស់នៅ ក្នុងសមុទ្រចិនខាងកើត ដែលខ្លួនហៅថាកោះតាវយូ ហើយជារឿយៗបញ្ជូននាវាឆ្មាំឆ្នេរសមុទ្រនៅក្បែរនោះ ដើម្បីធ្វើការត្រួតត្រារបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងខ្លាំង របស់ពួកគេចំពោះរាល់ការប៉ុនប៉ងបង្ខំ ឬឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងដោយហេតុនេះបង្កើនភាព តានតឹងនៅក្នុងតំបន់ ៕
ដោយ ឈូក បូរ៉ា