ព័ត៌មានអន្តរជាតិ

លោក Bach ប្រធាន IOC ៖ ទីក្រុងតូក្យូ ដេញថ្លៃការទូទាត់ប្រាក់ ឲ្យអតីតប្រតិបត្តិក្រុមហ៊ុន Dentsu មិនបានរំលោភច្បាប់

តូក្យូ៖លោក Thomas Bach ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានមានប្រសាសន៍ថា មិនមានវិធានណាមួយរបស់IOC ត្រូវបានរំលោភ ដោយការបង់ប្រាក់ក្នុងឆ្នាំ ២០១៣ និង ២០១៤ ដែលមានទឹកប្រាក់សរុបជាង ៨ លានដុល្លារ ពីគណៈកម្មាធិការ ដេញថ្លៃអូឡាំពិកតូក្យូ ដល់នាយកប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សារព័ត៌មានមួយបានបង្ហើបឲ្យដឹង កាលពីខែមីនាថា លោក Haruyuki Takahashi អតីតនាយកប្រតិបត្តិ នៃទីភ្នាក់ងារផ្សព្វផ្សាយ Dentsu Inc ត្រូវបានគណៈកម្មាធិការដេញថ្លៃ របស់ទីក្រុងតូក្យូចំណាយប្រាក់ សម្រាប់សកម្មភាព ដែលមិនបានបង្ហាញ។

លោក Bach បន្តថា លោកកំពុងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ដើម្បីពិនិត្យមើលការត្រៀមរៀបចំ សម្រាប់អូឡាំពិក បានពន្យារពេលមួយឆ្នាំ ដោយសារតែការឆ្លងរាលដាល នៃមេរោគនេះ។ ទាក់ទងទៅនឹងលោក Takahashi យើងទទួលបានការបញ្ជាក់ថា មិនមានការរំលោភលើច្បាប់IOCឡើយ។

លោក Takahashi បានប្រាប់ក្រុមការងាររបស់លោក រួមមានការបញ្ចុះបញ្ចូលសមាជិក IOC ដូចជា Lamine Diack អតីតកីឡាករកីឡាអូឡាំពិក ដែលលោកបានផ្តល់អំណោយ ដូចជាម៉ាស៊ីនថតឌីជីថល និងនាឡិកា Seiko ។

លោកត្រូវបានគេចំណាយប្រាក់ តាមរយៈក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុន Commons Inc សម្រាប់ការបរិភោគអាហារ នៃធ្វើការដេញថ្លៃតូក្យូបន្ថែមទៀត និងទីផ្សារ និងសកម្មភាពផ្សេងទៀត ដែលទាក់ទងនឹងយុទ្ធនាការ អូឡាំពិកទីក្រុងតូក្យូ៕ ដោយ៖លី ភីលីព

Most Popular

To Top